រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ថ្មី​៣៨៨នាក់-​ ជាសះស្បើយ​៤៨នាក់ និងស្លាប់​៣នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិាល បានចេញសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៣៨៨នាក់- មានឣ្នកជាសះស្បើយ​ចំនួន ៤៨នាក់ និងស្លាប់ចំនួន ០៣នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៣៨៧នាក់ និងអ្នកដំណើរពីបរទេស ចំនួន ០១នាក់។ ហើយក្នុងចំណោមអ្នកឆ្លងថ្មី គឺ៖ រាជធានីភ្នំពេញ ៣៣១នាក់ ខេត្តបន្ទាយមានជ័យ ៣៥នាក់, ខេត្តព្រៃវែង ០៨នាក់, ខេត្តកណ្ដាល ០៤នាក់, ខេត្តកំពង់ស្ពឺ ០៣នាក់, ខេត្តតាកែវ ០២នាក់, ខេត្តកំពង់ចាម ០២នាក់, ខេត្តសៀមរាប ០១នាក់ និងខេត្តស្វាយរៀង ចំនួន ០១នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៧៩០នាក់, អ្នកជាសះស្បើយ ៥២០០នាក់, អ្នកកំពុងព្យាបាល ៨៤៨៧នាក់ និងមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ៩៦នាក់។

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០២១៖

អត្ថបទដែលជាប់ទាក់ទង