​ផ្អាក​អាជីវកម្មធនាគារកាថេ ​សាខាខេត្តព្រះសីហនុ​ជាបណ្តោះអាសន្ន​ ព្រោះមានបុគ្គលិកម្នាក់វិជ្ជមានជំងឺកូវីដ-១៩

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹង ចុះថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០២១ ស្តីពីអំពីការផ្អាកជាបណ្តោះអាសន្ន នូវដំណើរការអាជីវកម្មធនាគារកាថេ យូណាយធីត(CATHAY UNITED Bank) សាខាខេត្តព្រះសីហនុ ដែលមានអាសយដ្ឋាន នៅតាមវិថីឯករាជ្យ ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ ដោយសារមានបុគ្គលិកម្នាក់ បំរើការងារនៅក្នុងធនាគារនេះ លទ្ធផលតេស្តបញ្ជាក់ថា មានវិជ្ជមានជំងឺកូវីដ-១៩។

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ ចុះថ្ងៃទី​០១ ខែមេសា ឆ្នាំ ២០២១៖

អត្ថបទដែលជាប់ទាក់ទង