រដ្ឋបាលខេត្តព្រះសីហនុ ផ្អាក​អាជីវកម្មលក់ដូរនៅផ្សារកងកេង បណ្តោះអាសន្ន​ដើម្បីទប់ស្កាត់​ជំងឺកូវីដ-១៩

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹង ចុះថ្ងៃទី០១ ខែឧសភា ឆ្នាំ​២០២១ ស្តីពីការផ្អាកជាបណ្តោះអាសន្ន នូវដំណើរការអាជីវកម្មលក់ដូរនៅផ្សារកងកេង និងការលក់ដូរប្រមូលផ្ដុំ នៅជាប់ផ្សារកងកេង ​មានទីតាំងស្ថិតនៅផ្លូវជាតិលេខ៤ ភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍។

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុ ចុះថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០២១៖

អត្ថបទដែលជាប់ទាក់ទង