រដ្ឋបាលខេត្តព្រះសីហនុ ​ផ្អាក​អាជីវកម្មរោងចក្រ៣កន្លែង ​នៅតំបន់សេដ្ឋកិច្ចពិសេស​ ព្រោះពាក់ព័ន្ធជំងឺកូវីដ-១៩

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹង ​ចុះថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ បានសម្រេចផ្អាកជាបណ្តោះអាសន្ន នូវដំណើរការអាជីវកម្មរោងចក្រ​ចំនួន ០៣រោងចក្រ មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​ ព្រោះមានជាប់ពាក់ព័ន្ធអ្នកវិជ្ជមានជំងឺកូវីដ-១៩។

ខាងកោមនេះ ជាសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ ចុះថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០២១៖

អត្ថបទដែលជាប់ទាក់ទង