នគរបាលស្រុកព្រៃនប់ ​ឃាត់ខ្លួនជនសង្ស័យ​៣​នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន​ នៅចំណុចថ្នល់បត់

ខេត្តព្រះសីហនុ៖ នគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានឃាត់ខ្លួនជនសង្ស័យ ០៣ នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនខុសច្បាប់ នៅចំណុចថ្នល់បត់ ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យរួមមាន៖ ឈ្មោះ ហេង ម៉េងហ៊ី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ​នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ឈ្មោះ ញ៉ង កៅសូង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទី​លំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ម្ចាស់ថ្នាំ)។ និងឈ្មោះ អោក វាសនា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទី​លំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានដកហូត វត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀនចំនួន០២ កញ្ចប់តូច, ម៉ូតូចំនួន​០២ គ្រឿង និង ទូរសព្ទ័ចំនួន ០២​គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច ចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង