អាជ្ញាធររដ្ឋបាលស្រុកព្រៃនប់ ​​ចុះ​ណែនាំអាជីវករលក់ដូរក្នុងផ្សារវាលរេញ ឲ្យបង្កើនការប្រុងប្រយ័ត្ន​កុំ​ឲ្យឆ្លងជំងឺកូវីដ-១៩

ខេត្តព្រះសីហនុ៖ អាជ្ញាធររដ្ឋបាលស្រុកព្រៃនប់ ​នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ​២០២១ បានចុះរៀបចំសណ្តាប់ធ្នាប់នៅមុខផ្សារវាលរេញ និងចុះណែនាំអាជីវករលក់ដូរក្នុងផ្សារនេះ ឲ្យបង្កើនការប្រុងប្រយ័ត្នការពារ កុំ​ឲ្យឆ្លងជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល គឺរក្សាអនាម័យ លាងដៃជាមួយអាកុល ឬជែល រក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្ត នូវវិធានការ ០៣កុំ និង០៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានជាប្រចាំ៕

អត្ថបទដែលជាប់ទាក់ទង