លោកឧកញ៉ា ទៀ វិចិត្រ ​នាំយកជំនួយ​ជូន​សម្ថកិច្ចចម្រុះ ​នៅ​​គោលដៅ​បិទខ្ទប់​​ក្រុងព្រះសីហនុ​ ៤៨​គោលដៅ​​ ដើម្បីទប់ស្កាត់​ជំងឺកូវីដ-១៩ ​

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានចុះសួរសុខទុក្ខ និងនាំយកជំនួយឧបត្ថម្ភជូន​សម្ថកិច្ចចម្រុះ ប្រចាំការនៅតាម​គោលដៅ​បិទខ្ទប់ ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ ចំនួន ៤៨​គោលដៅ ដើម្បីទប់ស្កាត់ឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០​កុម្ភៈ នៅខេត្តព្រះសីហនុ។

ការប្រគល់ជូនជំនួយឧបត្ថម្ភនេះ ធ្វើឡើង​នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ នៅគោលដៅផ្លូវជាតិលេខ៤(ក្បាលឆាយ)​ ដោយមានការចូលរួមពី លោកឧត្តម​សេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងលោកឧកញ៉ា ទៀ វិចិត្រ ព្រមទាំងក្រុមការងារមួយចំនួនទៀត។

នាឱកាសនោះ លោក​ ​ជួន ណារិន្ទ បានថ្លែងអំណរគុណ ​លោកឧកញ៉ា ទៀ វិចិត្រ និងក្រុមគ្រួសារ​​ ព្រមទាំងក្រុមការងារទាំងអស់ ដែលបានបន្តចូលរួមចែករំលែកម្ហូបអាហារ សម្ភារៈ ការពារជំងឺកូវីដ-១៩ ជូនកងកម្លាំងចម្រុះ ដែល​ប្រចាំការ​​នៅតាមគ្រប់​គោលដៅបិទខ្ទប់ ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ នៅពេលនេះ។

ជំនួយឧបត្ថម្ភ ដែល លោក ឧកញ៉ា ទៀ វិចិត្រ បានប្រគល់ជូនកងកម្លាំង នៅតាមគោលដៅបិទខ្ទប់នីមួយៗ គឺក្នុងមួយគោលដៅទទួលបាន៖

១- ទឹកសុទ្ធ ១០កេះ សរុប ៤៨០កេះ
២- បាកាស ០៥កេះ សរុប២៤០កេះ
៣- មីកំប៉ុង ០១កេះ​ធំ សរុប ៤៨កេះធំ ស្មើនឹង ៥៧៦យួរ
៤- កាហ្វេកំប៉ុង ០៥កញ្ចប់ សរុប ២៤០កញ្ចប់
៥- ម៉ាស់ ១០ប្រអប់ សរុប ៤៨០ប្រអប់
៦- អាកុល ០២កាន សរុប ៩៦កាន
៧- ត្រីខកំប៉ុង ០២យួរ សរុប ៩៦យួរ
៨- របាំងមុខ ២០ឈុត សរុប៩៦០ឈុត៕

អត្ថបទដែលជាប់ទាក់ទង