រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ថ្មី​៨៤១នាក់- ​ជាសះស្បើយ​​៦១នាក់​និងស្លាប់​៤នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ បង្ហាញថា រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩​ថ្មីចំនួន ៨៤១នាក់- មានឣ្នកជាសះស្បើយ​ចំនួន ៦១នាក់ និងស្លាប់ចំនួន ០៤នាក់។ ក្នុងនោះ រាជធានីភ្នំពេញ ៥២៥នាក់, ខេត្តបន្ទាយមានជ័យ ១៥៣នាក់, ខេត្តព្រះសីហនុ ៦២នាក់, ខេត្តកណ្ដាល ៣៣នាក់, ខេត្តកំពង់ចាម២១នាក់, ខេត្តកំពង់ធំ ១៥នាក់, ខេត្តតាកែវ ០៩នាក់, ខេត្តត្បូងឃ្មុំ ០៩នាក់, ខេត្តសៀមរាប ០៧នាក់, ខេត្តកំពង់ស្ពឺ ០៦នាក់ និងខេត្តព្រៃវែង ០១នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១៥៣៦១នាក់, អ្នកជាសះស្បើយ ៥៤៣០នាក់, អ្នកកំពុងព្យាបាល ៩៨១៨នាក់ និងមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ មានចំនួន ១០៦នាក់។

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០២១៖

 

អត្ថបទដែលជាប់ទាក់ទង