នគបាលខេត្តបាត់ដំបង ឃាត់ខ្លួនមនុស្សប្រុសស្រី​២៦នាក់ ប្រមូលផ្តុំផឹកស៊ី​និងប្រើប្រាស់គ្រឿងញៀន ​ក្នុងខារ៉ាអូខេ​នៅស្រុកកំរៀង

ខេត្តបាត់ដំបង​៖ កម្លាំងការិយាល័យជំនាញ ​នគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ​កាលពីថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០២១ បានចុះបង្ក្រាប និងនាំខ្លួនមនុស្សប្រុសស្រី​ចំនួន ២៦នាក់ ដែលពួកគេ​ប្រមូលផ្តុំផឹកស៊ី និងមានការប្រើប្រាស់គ្រឿងញៀន​ពពាក់ពពូន នៅក្នុងទីតាំងហាងខារ៉ាអូខេ​ យីហោ (អាហារដ្ឋានពិភពថ្មី) ស្ថិតនៅចំណុចក្រុមទី០១ ភូមិបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង​។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច បានឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន២៦នាក់ រួមទាំងម្ចាស់ទីតាំងអ្នកចាត់ចែង និងដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន០១ថង់ ទម្ងន់៤,៤៤ក្រាម រួមទាំងមធ្យោបាយផ្សេងទៀតមួយចំនួន​។

បច្ចុប្បន្ន សមត្ថកិច្ច បានរៀបចំបញ្ជូនពួកគេទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់​​៕

អត្ថបទដែលជាប់ទាក់ទង