រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី​៩៣៨នាក់ និងជាសះស្បើយ​​៣៦១នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ​២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ​៩៣៨នាក់- ​ឣ្នកជាសះស្បើយ​ចំនួន ៣៦១នាក់ និងស្លាប់​០១នាក់។ ក្នុងនោះ រាជធានីភ្នំពេញ ៦០៨នាក់, ខេត្តកណ្ដាល ១៧៥នាក់, ខេត្តព្រះសីហនុ ៧៧នាក់, ខេត្តបន្ទាយមានជ័យ ៥១នាក់, ខេត្តកំពង់ស្ពឺ ១៤នាក់, ខេត្តតាកែវ ០៤នាក់, ខេត្តកំពង់ចាម ០៣នាក់, ខេត្តត្បូងឃ្មុំ ០២នាក់, ខេត្តពោធិ៍សាត់ ០១នាក់, ខេត្តស្វាយរៀង ០១នាក់, ខេត្តបាត់ដំបង ០១នាក់ និងខេត្តសៀមរាប ០១នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១៦២៩៩នាក់។ អ្នកជាសះស្បើយ ៥៧៩១នាក់។ អ្នកកំពុងព្យាបាល ១០៣៩៤នាក់ និងមានអ្នកស្លាប់ ១០៧នាក់។

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០២១៖

អត្ថបទដែលជាប់ទាក់ទង