សេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៥ដល់ទី១១ ខែឧសភា​

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ​ឲ្យដឹងថា ជ្រលងនៃសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតី បានរំកិលគ្របដណ្តប់មកលើ ព្រះរាជាណាចក្រកម្ពុជា។ ទទឹម និងរដូវវស្សាឆ្នាំ២០២១ និងឈានចូលមកដល់នៅពេលដ៏ខ្លីខាងមុខនេះ។

ជ្រលងសម្ភាធទាបខាងលើនេះ នឹងបណ្តាលឲ្យប្រទេសកម្ពុជា មានស្ថានភាពអាកាសធាតុដូចជា៖

១​- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលៈ
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅបង្គួរ។ រីឯបណ្តាខេត្តនៅភាគខាងត្បូង និងភាគពាយ័ព្យ និងបណ្តាខេត្តភាគខាងកើតជាប់ប្រទេសវៀតណាម ភ្លៀងអាចធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន។

២​- បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់ឦសានៈ
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
– អាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅបង្គួរ​។

៣- តំបន់មាត់សមុទ្រៈ
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
– នឹងអាចមានភ្លៀងធ្លាក់ ពីមធ្យមទៅច្រើន៕

អត្ថបទដែលជាប់ទាក់ទង