សមត្ថកិច្ចចម្រុះចុះបង្ក្រាប ការដ្ឋានកាយយកអាចម៍ដីខុសច្បាប់១កន្លែង នៅក្រុងសៀមរាប

ខេត្តសៀមរាប៖ កម្លាំងនៃការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ភិរម្យ នាយរងការិយាល័យ សហការជាមួយមន្រ្តី នៃមន្ទីរបរិស្ថានខេត្តសៀមរាប និងកម្លាំងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យ​ទីតាំងជីកបកយកអាចម៍ដីចំនួន ០១ទីតាំង ដែលគ្មានអាជ្ញាបណ្ណចល័ត(កំពុងដំណើរការស្នើរសុំច្បាប់)។

សមត្ថកិច្ចបញ្ជាក់ថា ម្ចាស់រណ្តៅដីខាងលើមានឈ្មោះ ទន់ សុវណ្ណ ភេទប្រុស អាយុ ៤២ឆ្នាំ ស្ថិតនៅភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុង-ខេត្តសៀមរាប។

នៅក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ច បានឃាត់គ្រឿងចក្រ និងមានចំណាត់ការមួយចំនួន៖ ឃាត់ទុកអេស្កាវ៉ាទ័រ ចំនួន ០១គ្រឿង, ​រថយន្តដឹកដី ចំនួន ០៣គ្រឿង,​ផាកពិន័យអន្តរការណ៍ដោយអនុលោមទៅតាមច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ,​ធ្វើកិច្ចសន្យាផ្អាកអាជីវកម្មជាបណ្តោះអាសន្ន ដោយរង់ចាំទទួលបានច្បាប់អនុញ្ញាតពីមន្ទីរជំនាញពាក់ព័ន្ធ ទើបអាចដំណើរការអាជីវកម្មឡើងវិញបាន៕

អត្ថបទដែលជាប់ទាក់ទង