រដ្ឋបាលខេត្តព្រះសីហនុ បង្ហាញលេខទូរស័ព្ទមន្ត្រី ជូនពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ដើម្បីទាក់ទងពេលជួបបញ្ហាចាំបាច់

ខេត្តព្រះសីហនុ៖ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងតំបន់បិទខ្ទប់ក្រុងព្រះសីហនុ ដែលជួបបញ្ហាចាំបាច់ណាមួយរួមមាន៖ ខ្វះស្បៀងអាហារ ឬមានបញ្ហាសុខភាព ហើយត្រូវធ្វើដំណើរបន្ទាន់ទៅមន្ទីរពេទ្យជាដើម សូមទាក់ទងតាមលេខទូរសព្ទ័ទៅកាន់ មន្ត្រីក្រុមការងារប្រចាំការនៅតាមសង្កាត់ ដែលកំពុងរស់នៅ។

​មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា កន្លងមកសង្កេតឃើញបងប្អូនប្រជាពលរដ្ឋមួយចំនួន នៅមានបញ្ហាអ្វីមួយ បានសាកសួរព័ត៌មានផ្សេងៗ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ​ ឬតាមមន្ត្រីមួយចំនួន ប៉ុន្តែ​ករណីខ្លះទាំងបណ្តាញផ្សព្វផ្សាយ ឬ​មន្ត្រី ដែលមិនមែនជាជំនាញទទួលខុសលើការងារខាងលើ គឺមិនអាចផ្តល់ចម្លើយឲ្យបានត្រឹមត្រូវទៅកាន់ប្រជាពលរដ្ឋនោះទេ ដែលជាហេតុនាំឲ្យពលរដ្ឋខ្លះ មានការអាក់អន់​ចិត្ត។ ហេតុដូចនេះរដ្ឋបាលខេត្ត សូមស្នើដល់ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់បិទខ្ទប់ក្នុង​ក្រុងព្រះសីហនុ ទាំងអស់ ត្រូវកត់​លេខទូរសព្ទ័ខាងក្រោមនេះ​ទុកជាប់ខ្លួន ដើម្បីទាក់ទងសាក​សួរព័ត៍មាន ឲ្យចំគោលដៅ និងមានដំណោះស្រាយជាក់ស្តែងឲ្យបានទាន់ពេលវេលា។

លេខទូរសព្ទ័ក្រុមការងារ ដែលប្រចាំការនៅតាមសង្កាត់នីមួយៗ មានដូចខាងក្រោម៖

+ លោក គង់ សោភា អភិបាលរងក្រុងព្រះសីហនុ និងជាប្រធានក្រុមការងារ សង្កាត់លេខ​១

លេខទូរស័ព្ទៈ ០៨៦/០១៧/០៦៧ ៦៦២ ៦២២
– លោក ឈិត សូផាត ចៅសង្កាត់លេខ១
លេខទូរស័ព្ទៈ ០១៦ ៩០៩ ៦៦៤

+ លោកស្រី ឈុន ដារី ប្រធានក្រុមការងារសង្កាត់លេខ២

លេខទូរស័ព្ទៈ ០១៦ ៤៩៨ ៥៥៨
– លោកស្រី សំរិត សុខេមរា ចៅសង្កាត់លេខ២
លេខទូរស័ព្ទៈ ០១៦ ៤២៩២៧៧

+ លោក សន កុសល ប្រធានក្រុមការងារសង្កាត់លេខ៣
លេខទូរស័ព្ទៈ ០១៦ ៨៨០ ៨៩២
– លោក កាន់ ឡឹង ចៅសង្កាត់លេខ៣
លេខទូរស័ព្ទៈ ០១២ ៧៣២ ៤៦១ និង ០៩៧ ៧៣៣ ៦៧ ៦៧

+ លោក អៀម សារិន ប្រធានក្រុមការងារសង្កាត់លេខ៤

លេខទូរស័ព្ទៈ ០១៦ ៨៨៤ ៥៨៨
– លោក សេង នីម ចៅសង្កាត់លេខ៤
លេខទូរស័ព្ទៈ ០១៦ ៣៣៣ ៧៦៦៕

អត្ថបទដែលជាប់ទាក់ទង