​នាយឧត្តមនាវី ទៀ វិញ ​ឧបត្ថម្ភថវិកា​២០លានរៀល ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨​ឧសភា

រាជធានីភ្នំពេញ៖ លោកនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងទឹក អគ្គលេខាធិការដ្ឋាន គ.ជ.ស.ស បានឧបត្ថម្ភថវិកាចំនួន ២០លានរៀល ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១នេះ។

លោកនាយឧត្តមនាវី ទៀ វិញ ជាបន្តបន្ទាប់មកនេះ តែងបានចូលរួមឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំ ជូនដល់កាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ឧសភា ក៏ដូចជាបានចូលរួម​ថវិកា ដើម្បីទ្រទ្រង់ដល់យុទ្ធនាការផ្សេងៗរបស់​រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាដើម៕

អត្ថបទដែលជាប់ទាក់ទង