ថ្ងៃនេះផ្អាកចរន្តអគ្គិសនី នៅភូមិ១ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ អគ្គិសនីខេត្តព្រះសីហនុ បានជូនដំណឹងថា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៨ និង៣៨នាទីព្រឹក អគ្គិសនីខេត្តព្រះសីហនុ សូមធើ្វការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពី អនុស្ថានីយក្រុងព្រះសីហនុ (GS SHV-F2A) ដើម្បីឱ្យក្រុមហ៊ុន SNKRP រុះរើបង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ២២គីឡូវ៉ុល ដែលប៉ះពាល់ការស្ថាបនា និងពង្រីកផ្លូវជាតិលេខ០៤ បណ្តាលឱ្យដាច់ចរន្តអគ្គិសនី នៅទីតាំងមួយចំនួនស្ថិតនៅ៖ (១)ឃ្លាំងលើ ញូវសុីន មុខរោចក្រក្រោន ភូមិ០១ ភូមិ០២ សង្កាត់លេខ០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ចំពោះការផ្អាកចរន្តអគ្គិសនីខាងលើនេះ ក្រុមការងារបច្ចេកទេស នឹងធើ្វការភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅមុនវេលាម៉ោង ១៨:០០នាទីល្ងាចថ្ងៃដដែលនេះ។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យ ចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕

អត្ថបទដែលជាប់ទាក់ទង