រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី៥២០នាក់, ជាសះស្បើយ៣០១នាក់ និងស្លាប់៦នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ​២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៥២០នាក់, ជាសះស្បើយ ៣០១នាក់ និងស្លាប់ចំនួន ០៦នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៥១៥នាក់ និងអ្នកដំណើរពីបរទេសចំនួន ០៥នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៩២៣៧នាក់។ ជាសះស្បើយ ៧៦៤១នាក់ និង​ស្លាប់ដោយជំងឺកូវីដ-១៩ ចំនួន ១២០នាក់។

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០២១៖

អត្ថបទដែលជាប់ទាក់ទង