រដ្ឋបាលខេត្តព្រះសីហនុ ​ទទួល​មេទឹកថ្នាំសម្លាប់មេរោគ​៣.០០០លីត្រ ពីលោក តុង ចំរើន សម្រាប់ទប់ស្កាត់ជំងឺកូវីដ-១៩

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹក​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញទទួល​មេទឹកថ្នាំសម្លាប់មេរោគចំនួន ៣.០០០លីត្រ ពីលោក តុង ចំរើន ដែលបានឧបត្ថមដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ​។

នាឱកាសនោះ លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះលោក តុង ចំរើន ដែលបានឧបត្ថម្ភមេទឹកថ្នាំសម្លាប់មេរោគជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ហើយសកម្មភាពនេះជាការចូលរួមចំណែកយ៉ាងសកម្ម ជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ ឱ្យទទួលបានជោគជ័យ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង