រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី៤៨០នាក់, ជាសះស្បើយ៣៥០នាក់ និងស្លាប់៥នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៤៨០នាក់, ជាសះស្បើយ ៣៥០នាក់ និងស្លាប់០៥នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ ៤៧០នាក់។ អ្នកដំណើរពីបរទេស ១០នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ដា គិតត្រឹមព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប ២០២២៣នាក់, អ្នកជាសះស្បើយ ៨១៧០នាក់ និងអ្នកស្លាប់ ១៣១នាក់៕

អត្ថបទដែលជាប់ទាក់ទង