ករណីភ្លើងឆេះផ្ទះសម្លាប់មនុស្ស៦នាក់ នៅខេត្តកំពង់ឆ្នាំង គឺជាឃាតកម្ម ហើយជនដៃដល់ជាប្តីនិងឪពុក..

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ លោក អៀរ ប៊ុនធឿន ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ករណីភ្លើងឆេះផ្ទះសម្លាប់មនុស្សចំនួន ០៦នាក់ រួមទាំងទារក នៅក្នុងពោះម្ដាយម្នាក់ កាលពីយប់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ នៅក្នុងឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង គឺជាអំពើឃាតកម្ម ដែលឃាតក ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយ។

លោកបន្តថា ឃាតកគឺជាប្ដី និងជាឪពុក ដែលបានដុតផ្ទះសម្លាប់ប្រពន្ធ និងកូនខ្លួនឯង។ រីឯព័ត៌មានលម្អិត លោកស្នងការខេត្តកំពង់ឆ្នាំង នឹងធ្វើសន្និសីទសារព័ត៌មាននៅពេលក្រោយទៀត៕

អត្ថបទដែលជាប់ទាក់ទង