ថ្ងៃនេះ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី៤៤៦នាក់, ជាសះស្បើយ៩៨០​នាក់ និងស្លាប់៦នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ចុះថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៤៤៦នាក់, ជាសះស្បើយចំនួន ៩៨០​នាក់ និងស្លាប់ចំនួន ០៦នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍មានចំនួន ៤៣២នាក់ និងអ្នកដំណើរពីបរទេស ចំនួន ១៥នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបមានចំនួន ២១១៤១នាក់, អ្នកជាសះស្បើយ ចំនួន ៩៥១៩នាក់ និងមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ចំនួន​១៤២នាក់៕

អត្ថបទដែលជាប់ទាក់ទង