រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី៣៥៨នាក់, ជាសះស្បើយ៣៤៨នាក់ និងស្លាប់៥នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ឲ្យដឹងថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៣៥៨នាក់ទៀត, ជាសះស្បើយ ៣៤៨នាក់ និងស្លាប់ ០៥នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៣៥០នាក់ និងអ្នកដំណើរពីបរទេស ០៨នាក់។

ក្រសួងបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ២១៤៩៩នាក់, អ្នកជាសះស្បើយ ៩៨៦៧នាក់ និង មានអ្នកស្លាប់ ចំនួន ១៤៧នាក់៕

អត្ថបទដែលជាប់ទាក់ទង