លោកសាស្ត្រាចារ្យ ចាន់ សំអាន ថ្លែងអំណរគុណសប្បុរសជន ដែលជួយថវិកាចំណាយថ្លៃព្យាបាលជំងឺរបស់លោក

ខេត្តព្រះសីហនុ៖ លោកសាស្រ្តាចារ្យ នៃសាកលវិទ្យាល័យ UME សាខាខេត្តព្រះសីហនុ និង សាកលវិទ្យាល័យព្រះសីហនុរាជ គឺលោកបណ្ឌិត ចាន់ សំអាន បានលើកដៃសំពះ ថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភនូវថវិកាមួយចំនួន សម្រាប់ចំណាយទៅលើថ្លៃព្យាបាលជំងឺរបស់លោក ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយ នាខេត្តព្រះសីហនុ។

នាឱកាសនេះ លោកណ្ឌិត ចាន់ សំអាន ក៏បានបញ្ជាក់ឈ្មោះសប្បុរសជនមួយចំនួន ដែលជួយឧបត្ថម្ភជាថវិកា និងបច្ច័យ សម្រាប់សំណាយទៅលើថ្លៃព្យាបាល របស់លោក រួមមាន៖ សម្ដេចព្រះពុទ្ធជ័យមុនី ខឹម សន, ព្រះគ្រូអនុគុណក្រុងប៉ោយប៉ែត, ឧបាសក ថៃ ជ្រឿង និង ឧបាសិកា ស៊ឺម ស៊ីណាង ចំនួន ១០០០ដុល្លារអាមេរិក, ឧបាសិកា យា នារី ២០ដុល្លារ, ឧបាសិកា ហ៊ុយ ៥០ដុល្លារ, ឧបាសិកា ហិក សាម៉េត ៥០ដុល្លារ, ឧបាសិកា ហុង លី ២០ដុល្លារ, ឧបាសិកា ហុង នារី ១០ដុល្លារ, ឧបាសិកា ហាក់ ៥ម៉ឺនរៀល, ឧបាសិកា ថេង, ឧបាសិកា សួន ប៉ិច និង លោកស្រី ប៉េង ណាវី នៅខេត្តកំពង់ចាម..។

បន្ថែមលើនេះ ក៏មានជំនួយឧបត្ថម្ភ របស់មូលនិធិសិស្សនិស្សិត នៃសកលវិទ្យាល័យគ្រប់គ្រប់ និងសេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជា ក៏បានចូលរួមឧបត្ថម្ភផងដែរ។ ក្នុងនោះ ក៏មានជំនួយពីគណ:គ្រប់គ្រងសកលវិទ្យាល័យ UME, ពីសិស្ស សិស្សគណ ព្រះចៅអធិការវត្ត ព្រមទាំងបងប្អូនៗរស់នៅសហរដ្ឋអាមេរិក, រាជធានីភ្នំពេញ និងអ្នកផ្ញើថវិកា តាមរយៈលេខគណនីធនាគារ របស់លោកជាជាដើម..។

លោកបណ្ឌិត ចាន់ សំអាន បញ្ជាក់ថា ចំពោះសុខភាព របស់លោក ពេលនេះ បានធូរស្បើយប្រមាណ ៦០ភាគរយរួចហើយ។

នៅចុងបញ្ចប់ នៃសារថ្លែងអំណរគុណខាងលើនេះ លោកបណ្ឌិត ចាន់ សំអាន ក៏បានលើកម្រាមដៃដប់ បួងសួង និងដឹងគុណ ដល់សប្បុរសជនជិតឆ្ងាយទាំងអស់ ដែលបានជួយឧបត្ថម្ភថវិកា សម្រាប់ចំណាយថ្លៃព្យាបាលជំងឺរបស់លោកនៅពេលនេះ។ ជាពិសេស ក៏ថ្លែងអណរគុណដល់ម្ចាស់គ្លីនិកឯកទេសមង្គល ដែលបានទទួលព្យាបាលរូបលោក នៅក្នុងកាលៈទេសៈប្រទេសកម្ពុជា ក៏ដូចជាមូលដ្ឋាន ខេត្តព្រះសីហនុ កំពុងរាតត្បាតធ្ងន់ធ្ងរ ដោយជំងឺកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង