រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី៣៣៥នាក់ និងជាសះស្បើយ៨៧៣នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៣៣៥នាក់ និងជាសះស្បើយ ៨៧៣នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៣២៨នាក់ និងអ្នកដំណើរពីបរទេស ០៧នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ២១៨៣៤នាក់, អ្នកជាសះស្បើយ ១០៧៤០នាក់ និងអ្នកស្លាប់ដោយជំងឺកូវីដ-១៩ មានចំនួន ១៤៧នាក់៕

អត្ថបទដែលជាប់ទាក់ទង