ថ្ងៃនេះ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី​៣៦០នាក់, ជាសះស្បើយ​៨៨៦នាក់ និងស្លាប់​៤នាក់

ខេត្តព្រះសីហនុ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១៧ ​ខែឧសភា ឆ្នាំ​២០២១ ស្តីពី​ស្ថានភាពជំងឺកូវីដ-១៩ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៣៦០នាក់, ជាសះស្បើយចំនួន ៨៨៦នាក់ និងស្លាប់ ០៤នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍មានចំនួន ៣៥៦នាក់ និងអ្នកដំណើរពីបរទេស ០៤នាក់។

គិតត្រឹមព្រឹក​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ២២៥៤៤នាក់, អ្នកជាសះស្បើយចំនួន ១៣០០៦នាក់ និងមានអ្នកស្លាប់ចំនួន ១៥៤នាក់៕

អត្ថបទដែលជាប់ទាក់ទង