អ្នកចាំទី​​ Alisson លេងក្នុងក្លឹប Liverpool ​បង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យ ដោយឡើងមកតែតបញ្ចូលទី​​ឈ្នះម្ចាស់ផ្ទះ នៅចុងម៉ោង៩០+៥

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយបរទេស បានឲ្យដឹងថា អ្នកចាំទី​សញ្ជាតិជាតិប្រេស៊ីល Alisson លេងក្នុងក្លឹប Liverpool បានបង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យ ដោយឡើងមកតែតបញ្ចូលទី យកពិន្ទុឲ្យក្រុម បានសម្រេចនៅនាទីចុងម៉ោង ៩០+៥ ដើម្បីយកឈ្នះម្ចាស់ផ្ទះ West Bromwich Albion ក្នុងលទ្ធផល ២-១ នៃការប្រកួតនៅ Premier League សប្តាហ៍ទី៣៦ នារាត្រីថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០២១។

គ្រូបង្វឹក Liverpool និយាយថា «វាមិនមែនជារៀងរាល់ថ្ងៃដែល ឃើញអ្នកចាំទីម្នាក់ រកបានគ្រាប់បាល់នោះទេ ទាំងដែលម៉ោងប្រកួតបានឈានដល់ ៩០+៥ ទៅហើយនោះ ហើយក៍បង្ហាញថា នៅក្នុងប្រវត្តិសាស្រ្តរយៈពេល ១២៩ឆ្នាំ របស់ Liverpool គ្មានអ្នកចាំទីណាម្នាក់ ដែលអាចរកគ្រាប់បាល់បានចុងម៉ោងដូចអ្នកចាំទីរូបនេះឡើយ៕

អត្ថបទដែលជាប់ទាក់ទង