កម្លាំងនគរបាល សហការជាមួយកម្លាំងយោធា ចុះទប់ស្កាត់​ពលរដ្ឋ​៦នាក់ បំរុងលួចឆ្លងដែនចូលទឹកដីថៃ

ខេត្តបាត់ដំបង​៖ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ ប្រចាំការនៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីត្រួតពិនិត្យប្រជាពលរដ្ឋឆ្លងដែន​ និងមេខ្យល់នាំពលករ​​ចេញ-ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ​​ ទប់ស្កាត់ប្រជាពលរដ្ឋបំរុងលួចឆ្លងដែនចូលទឹកដីថៃ​ ត្រង់ចំណុចនៃភូមិសាស្ត្រ​ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ដោយបានឃាត់ខ្លួនពលរដ្ឋចំនួន ០៦នាក់ (​ស្រី ០២នាក់)​ ក្នុងនោះក្មេងប្រុស ០២នាក់ផងដែរ។

បន្ទាប់ពីធ្វើការសាកសួរ និងកត់ត្រាឈ្មោះរួច​ សមត្ថកិច្ច ក៏បានធ្វើការអប់រំណែនាំ ហើយបានប្រគល់ពួកគាត់ ឲ្យទៅក្រុមគ្រូពេទ្យ ដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័ក នៅអនុវិទ្យាល័យកូនភ្នំ៣២ តាមការណែនាំរបស់ក្រសួងសុខាភិបាល​៕

អត្ថបទដែលជាប់ទាក់ទង