សម្ដេច ហ៊ុន សែន បង្កើតក្រុមការងារ​គ្រប់គ្រងឧកញ៉ា ការផ្តល់ និងដកហូតគោរមងារ..

រាជធានីភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបង្កើតក្រុមការងាររៀបចំលិខិតបទដ្ឋានគតិយុត្ត គ្រប់គ្រងឧកញ៉ា ការផ្តល់ និងដកហូតគោរមងារ..។

សេចក្តីសម្រេចនេះ បានកើតឡើងក្រោយពេល កាលពីពេលថ្មីៗនេះ ឃើញមានឧកញ៉ា​មួយចំនួន បានធ្វើទង្វើ ឬសកម្មភាពពាលពាលា អាវ៉ាសែ ស្រីញីអូនបង ដែលធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងកិត្តិយស របស់ឧកញ៉ា អ្នកឧកញ៉ា ដែលធ្វើសកម្មភាពល្អ ត្រឹមត្រូវ ហើយយកពេលវេលា ដ៏មានតម្លៃ ទៅចូលរួមលើការងារមនុស្សធម៌ ឬចូលរួមចែករំលែក នូវថវិកាផ្ទាល់ខ្លួន ដើម្បីជួយដល់សង្គមជាតិ ជាពិសេសនៅក្នុងកាលៈទេសៈ ដែលប្រទេសកម្ពុជា កំពុងរង់ការរាតត្បាតដោយជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ។

​យ៉ាងនេះក្តីបច្ចុប្បន្ននេះ គេសង្កេតឃើញមានឧកញ៉ា​មួយចំនួន បែរជាទៅធ្វើសកម្មភាពឆ្គួត នឹងល្បែងស្រីស្រា ហើយ​បានធ្វើ​ទង្វើ នាំឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងកិត្តិយស របស់ឧកញ៉ា និងអ្នកឧកញ៉ា ផ្សេងទៀត ដែលមានសកម្មភាពល្អៗ នៅកម្ពុជា..។

ខាងក្រោមនេះ ជាសេចក្តីសម្រេចចុះថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២១ របស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី ដែលបានបង្កើតក្រុមការងាររៀបចំលិខិតបទដ្ឋានគតិយុត្ត គ្រប់គ្រងឧកញ៉ា ការផ្តល់ និងការដកហូតគោរមងារ៖

អត្ថបទដែលជាប់ទាក់ទង