ចាប់ពីថ្ងៃទី១៩-២៥ ខែឧសភា ​ប្រទេសកម្ពុជា នឹងទទួលឥទ្ធិពលខ្យលម៉ូសុងនិរតីខ្លាំង បណ្តាលឲ្យមានផ្គររន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់ៗ

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧត្តុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស បញ្ជាក់ថា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ​២០២១​ គឺព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលខ្យលម៉ូសុងនិរតីខ្លាំង The Strong Monsoon។

ផ្តើមពីបញ្ហានេះ ក្រសួងធនធានទឹក បានអំពាវនាវដល់សាធារណជន ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់។ ដោយឡែក តំបន់មាត់សមុទ្រវិញ សូមស្នើដល់ប្រជានេសាទ និងអ្នកធ្វើទេសចរណ៍តាមផ្លូវទឹក ត្រូវមានការប្រុងប្រយ័ត្នចំពោះល្បឿនខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ។

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២១៖

អត្ថបទដែលជាប់ទាក់ទង