រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី​៣៤៥នាក់​, ជាសះស្បើយ​១៣៣៧នាក់ និងស្លាប់​២នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ​២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៣៤៥នាក់ទៀត, ជាសះស្បើយ ១៣៣៧នាក់ និងស្លាប់ ០២នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍មានចំនួន ៣៤៤នាក់ និងអ្នកដំណើរពីបរទេស ចំនួន ០១នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបមានចំនួន ២២៨៨៩នាក់, អ្នកជាសះស្បើយ ១៤៣៤៣នាក់ និងមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩មានចំនួន ១៥៦នាក់។

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២១៖

អត្ថបទដែលជាប់ទាក់ទង