ឃ្លីបវីដេអូ បង្ហាញពីសកម្មភាព នៃការប្រើអំពើហិង្សា រវាងឪពុក ជាមួយកូនប្រុសញៀនថ្នាំ..

រាជធានីភ្នំពេញ៖ គណនីហ្វែសប៊ុកឈ្មោះ Chan Thy នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហោះឃ្លីបវីដេអូ បង្ហាញពីសកម្មភាព នៃការប្រើអំពើហិង្សា រវាងឪពុក ជាមួយកូនប្រុស របស់ខ្លួន។ ប៉ុន្តែសកម្មហិង្សានេះ ម្ចាស់គណនី មិនបានបង្ហាញទីតាំងកើតហេតុ កើតឡើងនៅភូមិឃុំ-សង្កាត់ ក្រុង-ស្រុក និងរាជធានីខេត្តណាឲ្យច្បាស់លាស់នោះទេ។

យ៉ាងនេះក្តី នៅក្នុងវីដេអូឃ្លីបដដែលនេះ បានបញ្ជាក់ថា យុវជន ដែលត្រូវជាកូន គឺញៀនថ្នាំ និងដើរផឹកតែស្រារាល់ថ្ងៃ ហើយនៅពេលវិកមកផ្ទះវិញម្តងៗ តែងប្រើហិង្សាវ៉ៃគ្នាជាមួយឪម៉ែ ស្ទើរជារៀងរាល់ថ្ងៃ។

ផ្តើមពីបញ្ហានេះ សាធារណជន សំណូមពរដល់អាជ្ញាធរ នៅតាមមូលដ្ឋាននីមួយៗ ជួយស្រាវជ្រាវលើករណីខាងលើនេះ ដើម្បីឈានទៅមានវិធានការ ឲ្យបានទាន់ពេលវេលាផង៕

អត្ថបទដែលជាប់ទាក់ទង