រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យមន្ទីរពិសោធន៍វេជ្ជសាស្ត្ររកមេរោគកូវីដ-១៩ នាមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដំណើរដោយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យមន្ទីរពិសោធន៍វេជ្ជសាស្ត្ររកមេរោគកូវីដ-១៩ មានទីតាំងក្នុងបរិវេណ មន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

នាឱកាសនោះ លោក ម៉ម ប៊ុនហេង បានណែនាំដល់ក្រុមគ្រូពេទ្យផ្នែកមន្ទីរពិសោធន៍ ត្រូវយកចិត្តទុកដាក់ក្នុងការវិភាគរកមេរោគកូវីដ-១៩ ពិសេសមេរោគបំលែងថ្មី ដែលមានហានិភ័យខ្ពស់ និងត្រូវតែមានការប្រុងប្រយ័ត ដោយធ្វើអនាម័យជាប់ជាប្រចាំ កុំធ្វេសប្រហែស ព្រោះអាចនាំឱ្យមានការឆ្លងជំងឺកូវីដ-១៩នេះ។

លោកវេជ្ជបណ្ឌិត ផេង សេច័ន្ទគ្រឹះស្នា អ្នកសម្រប សម្រួលរួម នៃមន្ទីរពិសោធន៍ខេត្តព្រះសីហនុ បានឱ្យដឹងថា មន្ទីរពិសោធន៍នេះ មានបុគ្គលិកចំនួន ១០នាក់ ដើម្បីបំរើសេវាពិសោធន៍ជំងឺទូទៅ ពិសេសជំងឺកូវីដ-១៩ ប្រសិនបើមានសម្ភារ:គ្រប់គ្រាន់ គឺអាចវិភាគរកមេរោគកូវីដ-១៩ ចន្លោះពី ៣០០ ទៅ ៤០០នាក់ ក្នុងមួយថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង