រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី​​៣៩៣នាក់​, ជាសះស្បើយ​៦១២នាក់ និងស្លាប់​៣នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ​៣៩៣នាក់ទៀត, ជាសះស្បើយ ៦១២នាក់ និងស្លាប់ ០៣នាក់។ ក្នុងនោះ ករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានចំនួន ៣៩២នាក់ និងអ្នកដំណើរពីបរទេស ០១នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ២៣២៨២នាក់, អ្នកជាសះស្បើយចំនួន ១៤៩៥៥​នាក់ និងអ្នកស្លាប់ដោយជំងឺកូវីដ-១៩ មានចំនួន ១៥៩នាក់។

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី​១៩ ខែឧសភា​ ឆ្នាំ​២០២១៖

អត្ថបទដែលជាប់ទាក់ទង