សាធារណជនកំពុងរង់ចាំមើលចំណាត់ការផ្លូវច្បាប់ របស់សាលាដំបូងខេត្តបាត់ដំបង ទៅលើមេល្បែងភ្នាល់ទឹកភ្លៀងដ៏ល្បីម្នាក់​ ឈ្មោះ ពេជ្រ សុធា..?

ខេត្តបាត់ដំបង៖ សាធារណជន កំពុងរង់ចាំមើលចំណាត់ការតាមផ្លូវច្បាប់ ​របស់សាលាដំបូងខេត្តបាត់ដំបង ទៅលើជនសង្ស័យ ដែលជាមេល្បែងភ្នាល់ទឹកភ្លៀងដ៏ល្បីល្បាញ នៅក្រុងបាត់ដំបង ឈ្មោះ ពេជ្រ សុធា ថា នឹងអាចគេចផុតពីសំណាញ់ច្បាប់ ឬក៏បែបណា។ ខណៈមានព័ត៌មានលេចឮមកថា ​មេល្បែងភ្នាល់ទឹកភ្លៀងរូបនេះ កំពុងរត់ការ ដើម្បីអាចគេចផុតពីការផ្តន្ទាទោស។

សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង បានឃាត់ខ្លួនមេល្បែងភ្នាល់ទឹកភ្លៀង​ ឈ្មោះ ពេជ្រ សុធា ខាងលើនេះ ​កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិចំការសំរោង២ សង្កាត់ ចំការសំ​រោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង​។

សមត្ថកិច្ច បញ្ជាក់ថា វត្ថុតាង​ដកហូត​រួម​មាន​៖​ ឧបករណ៍​កែច្នៃ​សម្រាប់​ត្រង់​ទឹកភ្លៀងចំនួន០១​ , វិទ្យុ​ទាក់ទង​ចំនួន០​៣​គ្រឿង​ និង រថយន្ត​ ម៉ាក​ TOYOTA RUSH ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AY-1982 ចំនួន០១​គ្រឿង​ ។

បច្ចុប្បន្ននេះ សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កំពុងសាកសួរ មេល្បែងស៊ីសងរូបនេះ ដើម្បីឈានទៅកសាងសំណុំរឿងបញ្ជូនជនសង្ស័យរូបនេះ ទៅកា​ន់​សាលាដំបូងខេត្តបាត់ដំបង ដើម្បីបន្តនីតិវិធីតាមច្បាប់៕ ប្រភព៖ CPC

អត្ថបទដែលជាប់ទាក់ទង