រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី​៤១៥, ជាសះស្បើយ​៧៤៥ និងស្លាប់​៥នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៤១៥, ជាសះស្បើយ ៧៤៥ និងស្លាប់ចំនួន ០៥នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍មានចំនួន ៤១១នាក់ និងអ្នកដំណើរពីបរទេស ០៤នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ២៣,៦៩៧នាក់, អ្នកជាសះស្បើយចំនួន ១៥,៧០០នាក់ និងស្លាប់ចំនួន ១៦៤នាក់៕

 

អត្ថបទដែលជាប់ទាក់ទង