សប្បុរសជននានាបន្តនាំយក​សម្ភារ: និងថវិកា​ មកឧបត្ថម្ភជូន​​កាកបាទក្រហម​ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បាន​ទទួលជំនួយមនុស្សធម៌ពីសប្បុរសជន ដែលបាននាំយក​សម្ភារ: និងថវិកាមួយចំនួន មកឧបត្ថម្ភជូន​សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១ ក្រោមប្រធាន​បទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងកសាងធនធានរបស់សង្គម” ដើម្បីយកមកប្រើប្រាស់បម្រើសកម្មភាពមនុស្សធម៌ ជួយប្រជាពលរដ្ឋរងគ្រោះ ដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។

កម្មវិធីនេះ រៀបចំនៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ នៅព្រឹក​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១​ ។

ជំនួយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ទទួលបានរួមមាន៖

  • លោក​ឧត្តមសេនីយ៍ទោ មៀវ សុខទ្រី និងលោកស្រី វ៉ា សុជិន អគ្គនាយិកា ក្រុមហ៊ុន Best Life Product Co.Ltd ផ្ទះត្រចៀកកាំ ឧបត្ថម្ភ អង្ករ, ទឹកត្រី, ទឹកស៊ីអ៉ីវ, ទឹកម្ទេស, មី ត្រីខ, និងទឹកពិសារបរិសុទ្ធ ស្មើនឹងថវិកាចំនួន ៣.៦០០.០០០ រៀល។
  • លោក ស្វាយ សុវណ្ណរិទ្ធ និង លោកស្រី ខៀវ ខេមរី អគ្គនាយិកា សាលាអន្តរជាតិខេម ឧបត្ថម្ភ អង្ករ, ទឹកត្រី, ទឹកស៊ីអ៉ីវ, ទឹកម្ទេស, មី ត្រីខ, និងទឹកពិសារបរិសុទ្ធ ស្មើនឹងថវិកាចំនួន ៣.៦០០.០០០ រៀល។
  • លោកអុិច សុខមនី និងលោកស្រី ឧបត្ថម្ភ អង្ករ, ទឹកត្រី, ទឹកស៊ីអ៉ីវ, ទឹកម្ទេស, មី, ត្រីខ, និងទឹកពិសារបរិសុទ្ធ ស្មើនឹងថវិកាចំនួន ២.០០០.០០០ រៀល។
  • លោកស្រី ខឹមចិន និង ស្វាមី ក្រុមហ៊ុន ឡឺឡេហ្សារប្លើ ឧបត្ថម្ភ អង្ករ, ទឹកត្រី, ទឹកស៊ីអ៉ីវ, ទឹកម្ទេស, មី, ត្រីខ, និងទឹកពិសារបរិសុទ្ធ ស្មើនឹងថវិកាចំនួន ១.០០០.០០០ រៀល។
  • សណ្ឋាគារ មីងគ័ង (MING GUAN HOTEL) ឧបត្ថម្ភម៉ាសN95 ចំនួន ៣០.០០០ ម៉ាស, ទឹកពិសារបរិសុទ្ធ ៣០០កេស, អាល់កុល ៥០កាន, និងមីចំនួន ៣០០កេសតូច។
  • សណ្ឋាគារ កាស៊ីណូ ហ្គូដដេស អេន លីប៊ើធី ឧបត្ថម្ភថវិកាចំនួន ១០.០០០ ដុល្លារអាមេរិក។
  • WHITE SAND PROPERTY MANAGEMENT ឧបត្ថម្ភថវិកាចំនួន ៥.០០០ ដុល្លារអាមេរិក។
  • កាសុីណូ វ៉ាង ឆាវ ឧបត្ថម្ភថវិកាចំនួន ១០.០០០ ដុល្លារអាមេរិក។
  • លី ស៊ីន គ្រុប ឧបត្ថម្ភថវិកាចំនួន ២០.០០០ ដុល្លារអាមេរិក។
  • លោក KONG KUOK LEONG ឧបត្ថម្ភថវិកាចំនួន ៥.០០០ ដុល្លារអាមេរិក៕ ដោយ៖ ហ្វារីត
អត្ថបទដែលជាប់ទាក់ទង