សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ចាប់ខ្លួនជនសង្ស័យពីរនាក់ករណីលួចម៉ូតូ

ខេត្តព្រះសីហនុ៖ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ​ បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ដោយបានធ្វើសកម្មភាពកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៩ និង៥៥នាទី នៅចំណុចអូរទី៣ ស្ថិតនៅក្រុមទី២២ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងខេត្ត បានឱ្យដឹងថា ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព លួចម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ស្លាកលេខៈ រដ្ឋ-661-7059 មានលេខតួ និងលេខម៉ាស៊ីនៈ 5256933 ​ខណៈពេល​ជនរងគ្រោះចតទុកនៅក្នុងបរិវេណផ្ទះ រួចជិះគេចខ្លួនបាត់។

លោកបន្តថា បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ ទើបកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវ​ រហូតដល់វេលាម៉ោង០០និង២០នាទី រំលងអាធ្រាត្រក៏ឃាត់ខ្លួនខ្លួន​ជនសង្ស័យចំនួន ០២នាក់ ភេទប្រុស ជនជាតិខ្មែរ នៅចំណុច ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ និងដកហូតបានវត្ថុតាង ម៉ូតូដែលបានបាត់ខាងលើ ដោយស្លាកលេខម៉ូតូ ត្រូវបានជនសង្ស័យ ដោះបោះចោល។

លោកឧត្តមសេនីយ៍ត្រី កុល ផាលី បន្ថែមថា ជនរងគ្រោះឈ្មោះ សាន់ ថាន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរមន្ត្រីរដ្ឋករទឹក មានទីលំនៅក្រុមទី២២ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

រីឯសម្ភារបាត់បង៖ ម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ស្លាកលេខៈ រដ្ឋ-661-7059 មានលេខតួ និងលេខម៉ាស៊ីនៈ 5256933។

សមតកិច្ចបញ្ចាក់ថា ជនសង្ស័យក្នុងបទល្មើសខាងលើនេះ មានឈ្មោះ តឹក លីវុទ្ធារិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ និងឈ្មោះ ថោង សាវ៉ាត ហៅ ញ៉ក់ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ (ទំនប់រលក) ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។

ចំពោះវត្ថុតាងចាប់យកបាន៖ ម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ គ្មានស្លាកលេខ មានលេខតួ និងលេខម៉ាស៊ីនៈ 5256933។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ កំពុងត្រូវបានកម្លាំងជំនាញ​សាកសួរ និងឈានទៅកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង