រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ៤៦០នាក់​, ជាសះស្បើយ​៨២៤នាក់ និងស្លាប់​១នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ៤៦០នាក់ទៀត, ជាសះស្បើយ ៨២៤នាក់ និងស្លាប់០១នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍៤៤៥នាក់ និងអ្នកដំណើរពីបរទេស ១៥នាក់។

ក្រសួងបញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ កម្ពុជា​ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ២៤,១៥៧នាក់- អ្នកជាសះស្បើយ ១៦,៥២៤នាក់ និងស្លាប់ ១៦៥នាក់៕

អត្ថបទដែលជាប់ទាក់ទង