ដកហូតតួនាទីនាយករងសាលាក្រុងច្បារមនម្នាក់ មកជាមន្ត្រីធម្មតា បន្ទាប់ទាត់ថាសលក់ព្រីងក្មេងស្រីម្នាក់ កំពប់នៅផ្សារកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ រដ្ឋបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចបញ្ចប់តួនាទី លោក ឡាក់ ប៊ុនធីម ពីនាយករងសាលាក្រុងច្បារមន មកជាមន្ត្រីនៃក្រុងច្បារមន ក្រោយមន្រ្តីរូបនេះបានទាត់ថាសព្រីង ក្មេងស្រីម្នាក់កំពប់ ហើយត្រូវគេចែកចាយលើបណ្តាញសង្គម។

ប៉ុន្មានថ្ងៃមុននេះ ក្មេងស្រីរងគ្រោះឈ្មោះ រី រក្សា អាយុ១៣ឆ្នាំ រស់នៅសង្កាត់ក្រវ៉ាន់ ក្រុងច្បារមន ត្រូវបាន លោក ឡាក់ ប៊ុនធីម ទាត់ថាសព្រីងកំពប់ ដោយលើកហេតុផលថា នាងលក់ព្រីងនៅតំបន់ហាមឃាត់។

ក្រោយកើតហេតុ អភិបាលខេត្ដកំពង់ស្ពឺ លោក វ៉ី សំណាង នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញក្មេងស្រីរងគ្រោះឈ្មោះ រី រក្សា ដើម្បីចូលជួប និងផ្ដល់ជំនួយមួយចំនួន ជូនជាការលើកទឹកចិត្តឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង