រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី​៤៨៨នាក់, ករណីជាសះស្បើយ​៦៤០នាក់ និងស្លាប់​២នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីមានចំនួន ៤៨៨នាក់, ករណីជាសះស្បើយចំនួន ៦៤០នាក់ និងស្លាប់ចំនួន ០២នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៤៧៣នាក់, អ្នកដំណើរពីបរទេស ១៥នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងសរុបចំនួន ២៤,៦៤៥នាក់, អ្នកជាសះស្បើយចំនួន ១៧,១៦៤នាក់ និងស្លាប់សរុប ១៦៧នាក់។

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២១៖

អត្ថបទដែលជាប់ទាក់ទង