ឧកញ៉ា ទៀ វិចិត្រ បន្តផ្តល់គ្រឿងឧបភោគបរិភោគ ជូនអាជ្ញាធរឃុំទួលទទឹង..

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និង លោកស្រី ហេង គីមជី បានចាត់ឲ្យតំណាងគឺ លោក អ៉ឹង ហ៊ុយកៅ នាំយកជំនួយមនុស្សធម៌ មួយចំនួន ចុះជួយឃុំទួលទទឹងរួមមាន៖

១- ជួយដល់សាលាឃុំទួលទទឹងចំនួន ០១លានរៀល សម្រាប់ប្រើប្រាស់ នៅក្នុងអំឡុងពេល ដែលអាជ្ញាធរជូនប្រពលរដ្ឋរស់នៅឃុំ ទួលទទឹង ដើម្បីទៅយកសំណាក។

២- ជួយដល់កន្លែងយាមចត្តាឡីស័ក ០៦កន្លែង ដោយក្នុងមួយកន្លែងៗ ទទួលបាន ទឹកសុទ្ធចំនួន ១០កេស, ទឹកក្រូច ០៥កេស, ទឹកអាល់កុល ០២កាន, បំពង់បាញ់អាល់កុល ០២ដប និង មីកំប៉ុង ០១កេស។

៣- ជួយដល់គ្រួសារចត្តាឡីស័កចំនួន 0៦គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ៥០គីឡូ ត្រីខកំប៉ុង ០២ដុំ, សាច់ក្រក ០៥គីឡូ, ទឹកសុទ្ធ ០៥កេស, ត្រីងៀត ០៥គីឡូ និង មី ០១កេសតូច។

នាឱកាសនោះ មេឃុំទួលទទឹង លោក ឯម សុគា តំណាងឱ្យអាជ្ញាធរឃុំទួលទទឹង និងប្រជាពលរដ្ឋ ក្នុងឃុំទាំងអស់ បានថ្លែងអំណរគុណចំពោះ លោកឧកញ៉ា ទៀ វិចិត្រ និងភរិយាហេង គីមជី ព្រមទាំងក្រុមគ្រួសារទាំងអស់ ជួបតែសេចក្តីសុខ៕

អត្ថបទដែលជាប់ទាក់ទង