រកឃើញសង្ឃ និងនិស្សិតមួយចំនួន គង់ឬស្នាក់នៅវត្តសារាវ័នតេជោ ឆ្លងជំងឺកូវីដ-១៩

រាជធានីភ្នំពេញ៖ មន្ត្រីសុខាភិបាល បានឲ្យដឹងថា ព្រះសង្ឃ និងសិស្សនិស្សិត មួយចំនួន ដែលគង់ ឬស្នាក់នៅកុដិមួយ នៃវត្តសារាវ័នតេជោ មានទីតាំងក្នុងរាជធានីភ្នំពេញ បានធ្វើតេស្តរកឃើញមានវិជ្ជមានកូវីដ-១៩។

ផ្តើមពីបញ្ហានេះ មន្ត្រីសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលចេញ-ចូល និងមានទំនាក់ទំនងជាមួយព្រះសង្ឃ និងសិស្សនិស្សិតនៅ វត្តសារាវ័នតេជោ ត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែក និង តាមដានសុខភាព របស់ខ្លួន រយៈ ពេល ១៤ថ្ងៃ បន្ទាប់ពីបានទៅកាន់តំបន់ហានិភ័យខាងលើនេះ៕

អត្ថបទដែលជាប់ទាក់ទង