ថ្ងៃនេះ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី​៥៥៦នាក់​, ជាសះស្បើយ​៦៥៨នាក់ និងស្លាប់៣នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ​២០២១ បង្ហាញថា​ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៥៥៦នាក់ទៀត, ជាសះស្បើយចំនួន ៦៥៨នាក់ និងស្លាប់ ០៣នាក់។ ក្នុងនោះ មានករណីឆ្លងសហគមន៍ ៥៤០នាក់ និងអ្នកដំណើរពីបរទេស ១៦នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ២៥,៧៦១នាក់- អ្នកជាសះស្បើយចំនួន ១៨,៣៥៩​នាក់ និងអ្នកស្លាប់​ចំនួន ១៧៩នាក់។

ខាងក្រោមនេះជា​ សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២១៖

អត្ថបទដែលជាប់ទាក់ទង