សាស្ដ្រាចារ្យ ចាន់ សំអាន ​ថ្វាយសព្ទសាធុកាពរ​ប្រគេន សម្ដេចព្រះមហាសុមេធាធិបតី នន្ទ​ ង៉ែត​ ឆាប់មានព្រះរាជសុខភាពល្អឡើងវិញ

ខេត្តព្រះសីហនុ៖ ទូលព្រះបង្គំ ខ្ញុំព្រះករុណា សាស្ដ្រាចារ្យ ចាន់ សំអាន សូមក្រាបថ្វាយបង្គំ​ ថ្វាយសព្ទសាធុកាពរ​ ប្រគេនសម្ដេចព្រះមហាសុមេធាធិបតី នន្ទ​ ង៉ែត​ សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សូម​មានព្រះរាជសុខភាពល្អបរិបូរណ៌ និងសូមបួងសួង ​ថ្វាយព្រះពរសម្ដេច​ជាម្ចាស់ សូមសម្តេច មានព្រះរាជសុខភាពល្អប្រសើរឡើងវិញ ដើម្បីជាម្លប់ដល់កូនខ្មែរជំនាន់ក្រោយបន្ត​ទៀត។

ទូលព្រះបង្គំជាខ្ញុំ​ ជាសិស្សគណ សូមថ្វាយបុណ្យកុសលទាំងអស់ប្រគេន ចំពោះសម្តេច​ ក្នុងរយ:កាល ដែលកូន បានមានចំណេះដឹង ឈានដល់ចែករំលែកចំណេះដឹង ឬបង្ហាត់បង្រៀនប្រៀនប្រដៅ​ដល់ សិស្សានុសិស្ស និងសិស្សនិស្សិត នាពេលកន្លងមកនេះ​ គឺបានមកពីការទូន្មានរបស់សម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត និង សម្ដេចបង ខឹម សន។

ដោយក្ដីស្រលាញ់ពីកូនប្រុស ​សិស្ស និស្សិត មិត្តសម្លាញ់ សហការី ញាតការី​ ធម្មការី​ មាតាបិតា របស់កូន ដែលតែងតែគាល់បម្រើព្រះអង្គ នាពេលកន្លងមក ដោយក្ដីគោរព និងស្រលាញ់សម្ដេចជាទីបំផុត។ ហើយចំពោះ គុណធម៌ គុណតម្លៃ គុណភាព ក្រមសីលធម៌ សុជីវធម៌ និងការផ្ទេរចំណេះដឹងដល់អ្នកជំនាន់ក្រោយៗ ឱ្យជាទំពាំងស្នងឬស្សី ជាសសរទ្រូងជាតិ ដែលជាការទូន្មាន របស់សម្ដេចព្រះមហាសុមេធាធិបតី បានផ្តល់ដំបូន្មានមកកូនកន្លងមក ពេលនេះ គឺ កូនបានធ្វើ និងអនុវត្តតាមឱវាទ របស់ព្រះអង្គបានហើយៗ សូមសម្ដេច មេត្តាសប្បាយព្រះទ័យ និងមានសុខភាពល្អ។

ទូលព្រះបង្គំ ខ្ញុំព្រះករុណាគ្រប់ៗរូប មានសេចក្តី នឹករលឹក និងស្រលាញ់​គោរព​ព្រះអង្គ​ពេញបេះដូង នៅគ្រប់ពេលវេលា៕ ដោយ៖ សាស្ត្រា ចាន់ សំអាន

អត្ថបទដែលជាប់ទាក់ទង