តោះចុងសប្តាហ៍នេះ នាំគ្នាជិះអូប័រក្រុមហ៊ុន G.T.V.C ទៅកម្សាន្តនៅឆ្នេរឋានសួគ៌ ហើយសម្រាកលម្ហែនៅ ម៉ាហ្វីយ៉ារីស៊ត..!

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីដបូតកម្ពុជា (G.T.V.C, Speed Boat Cambodia) បានជូនដំណឹង​ដល់ភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិ ​ជ្រាបថា ក្រុមហ៊ុន​ ជី.ធី.វី.សុី​ របស់លោក នឹងចាប់ផ្តើមបើក​ដំណើរការដឹកជញ្ជូនភ្ញៀវ​ ចេញទៅកម្សាន្តតាមសមុទ្រ ឬនៅតាមកោះនានាឡើងវិញ ចាប់ពីថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២១ ​ក្រោយផ្អាកដំណើរការសេវាដឹកជញ្ជូនខាងលើនេះ​មួយរយៈពេល ដោយសារការរាតត្បាតដោយជំងឺកូវីដ-១៩​។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍​ថា សេវាកម្មដឹកជញ្ជូនភ្ញៀវទៅកម្សាន្តតាមបណ្តាកោះនានា របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី មានដូចជា៖
– ឆ្នេរឋានសួគ៌ (​ម៉ាហ្វីយ៉ា រីស៊ត ១)
– កោះរ៉ុង (កោះតូច)
– ឆ្នេរឡុងសិត
– កោះរ៉ុង Hill beach
– កោះរ៉ុង​ សន្លឹម
– ឆ្នេរ ២៣។

សម្រាប់ម៉ោងចេញដំណើរ ពីក្រុងព្រះសីហនុ ឆ្ពោះទៅតាមបណ្តាកោះ ឬឆ្នាំទាំងនោះរួមមាន៖

– ម៉ោង ០៩ៈ ០០ព្រឹក

– ម៉ោង ០១ រសៀល ជារៀងរាល់ថ្ងៃ។

សម្រាប់ម៉ោងចេញដំណើរ ពីកោះ វិលមកក្រុងព្រះសីហនុវិញ រួមមាន៖
– ០៩ និង៤៥នាទីព្រឹក

– ម៉ោង ០១ និង៤៥នាទីរសៀល

សម្រាប់ភ្ញៀវទេសចរ​ជាតិ និងបរទេស ដែលមានបំណងធ្វើដំណើរកម្សាន្ត តាមសមុទ្រ ឬតាមបណ្តាកោះនានា សូមទាក់ទង​តាមរយៈលេខទូរស័ព្ទ​ ដូចខាងក្រោម៖

ក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីដបូតកម្ពុជា (G.T.V.C SPEEDBOAT CAMBODIA)

+ (855) 069221234
+ (855) 070221234
+ (855) 017 338821
​+ (855) 071 9120888
+ (855) 015 661456
+ (855) 010 271 234
+ (855) 076 713 1234

ព្រមជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានជូនដំណឹងបន្ថែមថា ចំពោះរមណីយដ្ឋាន ម៉ាហ្វីយ៉ា រីស៊ត១ ក្រុងកោះរ៉ុង ក៏នឹងចាប់ផ្តើមបើកដំណើរការ​ទទួលភ្ញៀវឡើងវិញ ចាប់ពីថ្ងៃទី០១ ខែ មិថុនា ឆ្នាំ​២០២១ ខាងមុខនេះដូចគ្នាដែរ។

ដូចបានប្រកាសព័ត៌មានខាងលើនេះ ប្រសិនបើភ្ញៀវទេសចរជាតិ-អន្តរជាតិ ក៏ដូចជាលោក លោកស្រី និង ភ្ញៀវកិត្តិយសទាំងអស់ មានបំណងធ្វើដំណើរកម្សាន្តតាមបណ្តាកោះ ឬចង់មកសម្រាកលំហែកាយនៅ ម៉ាហ្វីយ៉ា រីស៊ត១ សូមទាក់ទងតាមរយៈលេខទូរស័ព្ទ ដូចខាងក្រោម ឬតាមរយៈ page របស់ ម៉ាហ្វីយ៉ា រីស៊ត១ ដោយផ្ទាល់៖
+ 855 (0) 10 271 234
+ 855 (0) 76 713 1234
+ 855 (0) 88 713 1234

ជាពិសេសជាងនេះ ក្រោយលោកឧកញ៉ា ទៀ វិចិត្រ បញ្ជាក់ថា ក្រុមហ៊ុន​ ជី.ធី.វី.សុី​ ស្ពីដប៊ូត​ ខេមបូឌា​ មានកន្លែងសម្រាប់ចតរថយន្ត​ ទីធ្លាធំទូលាយ​ ព្រមទាំងមានកងសន្តិសុខ​ប្រចាំការ ២៤​ម៉ោង លើ ២៤ម៉ោង ប្រកបដោយសុវត្តិភាព៕ ដែន សីមា

អត្ថបទដែលជាប់ទាក់ទង