ថ្ងៃនេះ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី​៥៦៨នាក់​, ជាសះស្បើយ​៦៦៣នាក់ និងស្លាប់​៤នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន​ ៥៦៨នាក់ទៀត, ជាសះស្បើយ ៦៦៣នាក់ និងស្លាប់ ០៤នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍មានចំនួន ៥៤០នាក់ និងអ្នកអ្នកដំណើរពីបរទេស ២៨នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ២៦,៣២៩នាក់, អ្នកជាសះស្បើយ ១៩,០២២នាក់ និងអ្នកស្លាប់ ១៨៣នាក់។

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ​ចុះថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២១៖

អត្ថបទដែលជាប់ទាក់ទង