សមត្ថកិច្ចខេត្តបាត់ដំបង សហការជាមួយភាគីថៃ ឃាត់ខ្លួនមេខ្យល់​២នាក់ និងពលករ១២នាក់ បម្រុងឆ្លងដែនទៅថៃ

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានដឹកនាំកម្លាំង សហការជាមួយភាគីថៃ បានឃាត់ខ្លួនមេខ្យល់ ចំនួន០២នាក់ និងពលករ ចំនួន១២នាក់ (ស្រី៤នាក់, ក្មេង២នាក់) បានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកំរៀង ខេត្តបាត់ដំបង ដើម្បីអនុវត្តតាមនីតិវិធី​ច្បាប់​។

លោកវរសេនីយ៍ឯក ម៉ង់ ស៊ី បានឱ្យដឹងថា ការបង្ក្រាបនិងឃាត់ខ្លួនមេខ្យល់ខាងលើនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករ ចេញ-ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ ឯក ស៊ិន ប៊ុនរស្មី ស្នងការរងទទួលការងារវរៈសេនាតូចនគរបាលការពាព្រំដែនគោកលេខ៨១៩​៕ ប្រភព៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង