សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បន្តទទួលជំនួយមនុស្សធម៌ពីសប្បុរសជននានា

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ បានទទួលជំនួយមនុស្សធម៌ពីសប្បុរសជន ដែលបាននាំយកសម្ភារ: និងថវិកាមួយចំនួនមកឧបត្ថម្ភជូន សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងកសាងធនធានរបស់សង្គម” ដើម្បីយកមកប្រើប្រាស់បម្រើសកម្មភាពមនុស្សធម៌ ជួយប្រជាពលរដ្ឋរងគ្រោះ ដែលជួបការលំបាក ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។ ពិធីនេះ រៀបចំនៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

នាឱកាសនោះ លោក គួច ចំរើន បានថ្លែងអំណរគុណចំពោះ លោកលោកស្រីជាម្ចាស់សណ្ឋាគារ កាស៊ីណូ ក្រុមហ៊ុន និងបងប្អូនសប្បុរសជន ដែលបាននាំយកសម្ភារ: និងថវិកា ឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីឱ្យសាខាមានសម្ភារ: ថវិកា និងធនធាន សម្រាប់បម្រើដល់សកម្មភាពមនុស្សធម៌ ចែកជូនបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ពិសេសប្រជាពលរដ្ឋនៅក្នុងបំបន់បិទខ្ទប់ ដែលកំពុងខ្វះខាតស្បៀងក្នុងអំឡុងជំងឺរាតត្បាតកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ។

ជំនួយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ទទួលបានមានដូចជា៖

១- លោក សុខ កល្យាណ ប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ និងលោកស្រីឧបត្ថម្ភថវិកាចំនួន ១០.០០០ដុល្លារអាមេរិក

២- លោក គិត ម៉េង អគ្គនាយកក្រុមហ៊ុន ROYAL GROUP KOH RONG DEVELOPMENT COMPANY LTD និងលោកស្រី ឧបត្ថម្ភថវិកាចំនួន ៣០.០០០ដុល្លារអាមេរិក

៣- DV INTERNATIONAL GROUP ឧបត្ថម្ភថវិកាចំនួន ១០.០០០ដុល្លារអាមេរិក, ម៉ាសចំនួន ៥០.០០០ ម៉ាស, ថ្នាំឪសថបុរាណចិន ២.០០០ ប្រអប់, ថ្នាំទីបចិន២០០ ប្រអប់, វីតាមីនស៊ី ១.៦០០ ទីប, និងទឹកបរិសុទ្ធ ២០០ កេស

៤- លោក តែ តាំងប៉ និងលោកស្រី ឧបត្ថម្ភថវិកាចំនួន ១០.០០០ដុល្លារអាមេរិក

៥- លោក លឹម ហ៊ុយឡេង អនុប្រធានកិត្តិយសសាខា និងលោកស្រី ឧបត្ថម្ភថវិកាចំនួន ២០.០០០ដុល្លារអាមេរិក

៦- កាស៊ីណូ យ៉ាប៉ ឧបត្ថម្ភថវិកាចំនួន ១០.០០០ដុល្លារអាមេរិក

៧- លោក ញ៉ាញ់ ស៊ីថន ម្ចាស់ក្រុមហ៊ុនហ្គោលឌិនឡាយអិន បេតុងលាយស្រេច (GLSC) ឧបត្ថម្ភថវិកាចំនួន ២.០០០ ដុល្លារអាមេរិក៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង