ថ្ងៃពុធនេះ អគ្គិសនីខេត្តព្រះសីហនុ ផ្អាកផ្គត់ផ្គង់ភ្លើងចាប់ពីម៉ោង ៨និង៣០នាទីព្រឹក ដល់ម៉ោង៦ល្ងាច

ខេត្តព្រះសីហនុ៖ អគ្គិសនីខេត្តព្រះសីហនុ បានជូនដំណឹងថា ចាប់ម៉ោង ០៨និង៣០នាទីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ អគ្គិសនីខេត្តនេះ បានផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន ពីអនុស្ថានីយក្រុងព្រះសីហនុ(GSSHV-F2A&F3A) ដើម្បីឱ្យក្រុមហ៊ុនSNKRP តម្លើងខ្សែការពារលើបណ្តាញតង់ស្យុងមធ្យម(MV) ២២គីឡូវ៉ុល បណ្តាលឱ្យដាច់ចរន្តអគ្គិសនី នៅទីតាំងមួយចំនួនស្ថិតនៅ៖ (១)ឃ្លាំងលើ ញូវសុីន មុខរោចក្រក្រោន ញូវស្តា ភូមិ០១ ភូមិ០២ ស្ថិតក្នុងសង្កាត់លេខ០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រុមការងារបច្ចេកទេសនឹងធើ្វការភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅមុនវេលាម៉ោង ០៦ល្ងាចថ្ងៃដដែលនេះ។

អាស្រ័យហេតុនេះ សូមលោកលោកស្រី ជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យ ចំពោះការដាច់ចរន្តអគ្គិសនីខាងលើនេះ ដោយអនុគ្រោះ៕

អត្ថបទដែលជាប់ទាក់ទង