​រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី​៦៦០នាក់​, ជាសះស្បើយ​៧៥០នាក់ និងស្លាប់​៧នាក់

ខេត្តព្រះសីហនុ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ​២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៦៦០នាក់ទៀត, ជាសះស្បើយ ៧៥០នាក់ និងស្លាប់ ០៧នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍មានចំនួន ៦២៦នាក់ និងអ្នកដំណើរពីបរទេស ៣៤នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប ២៦,៩៨៩នាក់- អ្នកជាសះស្បើយចំនួន ១៩,៧៧២​នាក់ និងមានអ្នកស្លាប់ចំនួន ១៩០នាក់៕

អត្ថបទដែលជាប់ទាក់ទង