រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី៦៤៩នាក់ទៀត, ជាសះស្បើយ៦២៦នាក់ និងស្លាប់៤នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ឲ្យដឹងថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៦៤៩នាក់ទៀត, ជាសះស្បើយ ៦២៦នាក់ និងស្លាប់ ០៤នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ មានចំនួន ៦៣៣នាក់ និងអ្នកដំណើរពីបរទេសចំនួន ១៦នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ២៧, ៦៣៨នាក់- អ្នកជាសះស្បើយ ២០,៣៩៨នាក់ និងមានអ្នកស្លាប់ចំនួន ១៩៤នាក់៕

អត្ថបទដែលជាប់ទាក់ទង